រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ
Welcame to Constitutional Council of Cambodia

បុព្វកថា
* * * * * *
យើង ប្រជារាស្រ្តខ្មែរ

ដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ,

     បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ,

     បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា «កោះសន្តិភាព» ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់, ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ ឱយបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍ ។

ក្នុងឆន្ទៈមោះមុតនេះ

យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដូចតទៅ ៖



















រដ្ឋធម្មនុញ្ញនេះ ត្រូវបានសភាធម្មនុញ្ញអនុម័ត
នៅភ្នំពេញថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ នាសម័យប្រជុំពេញអង្គលើកទី ២

ភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣

ប្រធាន
                    
            សឺន សាន




ឧបសម្ព័ន្ធទី ១
ទង់ជាតិ




ឧបសម្ព័ន្ធ ទី​ ២
ភ្លេងជាតិ នគររាជ
១- សូមពួកទេព្តា             រក្សា មហាក្សត្រយើង

ឲ្យ បានរុងរឿង          ដោយជ័យមង្គល សិរីសួស្តី
យើងខ្ញុំព្រះអង្គ          សូមជ្រកក្រោម ម្លប់ព្រះបារមី
នៃព្រះន-របតី            វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ     បុរាណថ្កើងថ្កាន ។

២- ប្រាសាទសីលា            កំបាំងកណ្តាលព្រៃ

គួរឲ្យស្រម័យ             នឹកដល់យសសក្តិ មហានគរ
ជាតិខ្មែរដូចថ្ម            គង់វង់នៅល្អ រឹងប៉ឹងជំហរ
យើងសង្ឃឹមពរ          ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន       យូរអង្វែងហើយ ។

៣- គ្រប់វត្តអារាម            ឮតែសូរស័ព្ទធម៌

សូត្រដោយអំណរ       រំឭកគុណពុទ្ធសាសនា
ចូរយើងជាអ្នក            ជឿជាក់ស្មោះស័្មគ្រ តាមបែបដូនតា
គង់តែទេវតា             នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឲ្យ
ដល់ប្រទេសខ្មែរ         ជាមហានគរ ។



ឧបសម្ព័ន្ធទី ៣
សញ្ញាជាតិ




ឧបសម្ព័ន្ធ ទី ៤
សច្ចាប្រណិធាន
នៃ
ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា

ខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និង ប្រជារាស្រ្ត ។



ឧបសម្ព័ន្ធ ៥
សច្ចាប្រណិធាន

ទូលព្រះបង្គំ
យើងខ្ញុំ
ប្រធាន អនុប្រធាន និង សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ ៖
     - ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្រ្តកម្ពុជា បានប្រគល់ជូន ចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតិភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សំរាប់ផ្ទាល់ខ្លួន ឬសំរាប់គ្រួសារ ឬសំរាប់បក្សពួក ឬសំរាប់ភាគីរៀងៗខ្លួនឡើយ ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវ
        • ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
        • អធិបតេយ្យភាពជាតិពេញបរិបូណ៌
        • បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩
        • ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែង ឬ ការធ្វើអបគមន៍ណាមួយឡើយ ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម័្ពន្ធ សំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុង នៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិ របស់កម្ពុជាបានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិនបំរើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។
     - ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហឹង្សាគ្រប់បែបយ៉ាង ។
     ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកល ស្តីអំពីសិទ្ធិមនុស្ស ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំង អំពើពុករលួយ គ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្រ្តកម្ពុជា និងដើម្បីភាពរុងរឿង ថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។


ឧបសម្ព័ន្ធ ៦
សច្ចាប្រណិធាន

ទូលព្រះបង្គំ
យើងខ្ញុំ
នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ ៖
     - ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញ បេសកកម្ម ដែលប្រជារាស្រ្តកម្ពុជា បានប្រគល់ជូន ចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតិភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សំរាប់ផ្ទាល់ខ្លួន ឬសំរាប់គ្រួសារ ឬសំរាប់បក្សពួក ឬសំរាប់ភាគី រៀងៗខ្លួនឡើយ ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវ
        • ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
        • អធិបតេយ្យភាពជាតិពេញបរិបូណ៌
        • បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩
        • ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែង ឬ ការធ្វើអបគមន៍ណាមួយឡើយ ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម័្ពន្ធ សំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុង នៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិ របស់កម្ពុជាបានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិនបំរើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។
     - ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហឹង្សាគ្រប់បែបយ៉ាង ។
     ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកល ស្តីអំពីសិទ្ធិមនុស្ស ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំង អំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្រ្តកម្ពុជា និងដើម្បីភាពរុងរឿង ថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។


ឧបសម្ព័ន្ធទី ៧
សច្ចាប្រណិធាន

ទូលព្រះបង្គំ
យើងខ្ញុំ
ប្រធាន អនុប្រធាននិងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ :
     - ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញ បេសកកម្ម ដែលប្រជារាស្រ្តកម្ពុជា បានប្រគល់ជូន ចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតិភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សំរាប់ផ្ទាល់ខ្លួន ឬសំរាប់គ្រួសារ ឬសំរាប់បក្សពួក ឬសំរាប់ភាគីរៀងៗខ្លួនឡើយ ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនូវ
        • ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា
        • អធិបតេយ្យភាពជាតិពេញបរិបូណ៌
        • បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់១៩៦៩
        • ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬ ការធ្វើអបគមន៍ណាមួយឡើយ ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម័្ពន្ធសំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិនបំរើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។
     - ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហឹង្សាគ្រប់បែបយ៉ាង ។
     ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស ។
     - ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្រ្តកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។

គណៈកម្មការអចិន្រ្តៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ
បានអនុម័តដោយសភាធម្មនុញ្ញនាសម័យប្រជុំពេញអង្គលើកទី ១
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣
១- ឯកឧត្តមសម្តេចប្រធានសភាធម្មនុញ្ញឬឯកឧត្តមអនុប្រធានសភាធម្មនុញ្ញ « ករណីសម្តេចប្រធានអវត្តមាន »
២- ឯកឧត្តម ចែម ស្ងួន
៣- ឯកឧត្តមបណ្ឌិត តាវ សេងហួរ
៤- ឯកឧត្តម កាន់ ម៉ន
៥- ឯកឧត្តម គាត ឈន់
៦- ឯកឧត្តម ឈួរ លាងហួត
៧- ឯកឧត្តម ថោ ប៉េងលាត
៨- ឯកឧត្តម សម រង្សី
៩- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរត្ន
១០- ឯកឧត្តម សឺន ស៊ូបែរ្តិ៍
១១- ឯកឧត្តម សោម ចាន់បុត្រ
១២- ឯកឧត្តម អ៊ុន នឹង
១៣- ឯកឧត្តម ឡូយ ស៊ឹមឈាង
១៤- ឯកឧត្តម ជាម យៀប
១៥- ឯកឧត្តម ប៉ុល ហំម
១៦- ឯកឧត្តម ពូ សុធីរៈ
១៧- ឯកឧត្តម សរ សាអាត
១៨- ឯកឧត្តម អុឹង គៀត
១៩- ឯកឧត្តម អ៊ុក រ៉ាប៊ុន
២០- ឯកឧត្តម អ៊ុង ផន
២១- ឯកឧត្តម ឯក សំអុល
២២- ឯកឧត្តម សាយ បូរី
២៣- ឯកឧត្តម ចាន់ សុខ
២៤- ឯកឧត្តម ឈន អៀម
២៥- ឯកឧត្តម ហេង វង្សប៊ុនឆាត
២៦- ឯកឧត្តម ខៀវ រ៉ាដា

ជាប្រធាន *
ជាអនុប្រធាន
ជាអ្នករាយការណ៍
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិក
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាសមាជិកបំរុង
ជាអ្នកជំនាញការ
ជាអ្នកជំនាញការ
ជាអ្នកជំនាញការ
ជាអ្នកជំនាញការ
ជាអ្នកជំនាញការ

កំណត់សំគាល់ : * យោងជំពូក៧ប្រការ ១៨ស្តីពីការគណៈកម្មការ និង ប្រធានគណៈកម្មការសភាធម្មនុញ្ញ


ច្បាប់ធម្មនុញ្ញបន្ថែម
សំដៅ
ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ



ច្បាប់ធម្មនុញ្ញបន្ថែម
សំដៅ
ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ


Go Back top