ជំពូកទី ៩ ថ្មី
អំពីសមាជរដ្ឋសភានិងព្រឹទ្ធសភា
មាត្រា ១១៦.-ថ្មី
- ក្នុងករណីចាំបាច់ រដ្ឋសភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ។
មាត្រា ១១៧.-ថ្មី
- បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា ១១៦ ថ្មី ខាងលើ ព្រមទាំងការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជ នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។