Welcame to Constitutional Council of Cambodia
ជំពូកទី ១
អំពី អធិបតេយ្យ
មាត្រា ១.-
- ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
- ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម័្ពន្ធ ។
មាត្រា ២.-
- បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទី ខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣ - ១៩៦៩ ។
មាត្រា ៣.-
- ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន ។
មាត្រា ៤.-
- បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ : ជាតិ ,សាសនា ,ព្រះមហាក្សត្រ ។
មាត្រា ៥.-
- ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ។
មាត្រា ៦.-
- ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ។
- ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣ ។
Go Back top