ជំពូកទី ១៤ ថ្មី
អំពីសមាជជាតិ
- ប្រជារាស្រ្តខ្មែរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ ។
- សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ។
មាត្រា ១៤៩.- ថ្មី
- សមាជជាតិអនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា ។
- ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុងច្បាប់មួយ ។