ជំពូកទី ១៣ ថ្មី
អំពីការគ្រប់គ្រងរដ្ឋបាល
មាត្រា ១៤៥.- ថ្មី (មួយ)
- ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
មាត្រា ១៤៦.- ថ្មី (មួយ)
- រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការ ។