ជំពូកទី ១៧ ថ្មី
អំពីអន្តរប្បញ្ញត្តិ
- បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមាន ក្រោយទទួលបានការអនុម័តពីរដ្ឋសភា ។
- ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយ និងអនុប្រធានទីពីរ នៃសភាធម្មនុញ្ញ នឹងចូលរួមបំពេញភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិ បើសភាពការណ៍ក្នុងប្រទេសទាមទារ ។
- សម្រាប់នីតិកាលទី ១ នៃព្រឹទ្ធសភា :
- -សមាជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប ។
- -ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូប ព្រមទាំង ប្រធាន អនុប្រធានទី ១ អនុប្រធានទី ២ នៃព្រឹទ្ធសភា ។
- -សមាជិកដទៃទៀតនៃព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាក្នុងចំណោមសមាជិក នៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ។
- -កិច្ចប្រជុំជាសមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវដឹកនាំដោយសហប្រធាន ។
រដ្ឋធម្មនុញ្ញនេះ ត្រូវបានសភាធម្មនុញ្ញអនុម័ត
នៅភ្នំពេញថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ នាសម័យប្រជុំពេញអង្គលើកទី ២
ភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣
ប្រធាន
សឺន សាន