ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
បុព្វកថា
ជំពូកទី ១
អំពី អធិបតេយ្យ
ជំពូកទី ២
អំពី ព្រះមហាក្សត្រ
ជំពូកទី ៣
អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូកទី ៤
អំពី របបនយោបាយ
ជំពូក ទី ៥
អំពី សេដ្ឋកិច្ច
ជំពូក ទី ៦
អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
ជំពូកទី ៧
អំពី រដ្ឋសភា
ជំពូកទី ៨ ថ្មី
អំពីព្រឹទ្ធសភា
ជំពូកទី ៩ ថ្មី
អំពីសមាជរដ្ឋសភានិងព្រឹទ្ធសភា
ជំពូកទី ១០ ថ្មី
អំពីរាជរដ្ឋាភិបាល
ជំពូកទី ១១ ថ្មី
អំពីអំណាចតុលាការ
ជំពូកទី ១២ ថ្មី
អំពីក្រុមប្រឹក្សាធម្មនុញ្ញ
ជំពូកទី ១៣ ថ្មី
អំពីការគ្រប់គ្រងរដ្ឋបាល
ជំពូកទី ១៤ ថ្មី
អំពីសមាជជាតិ
ជំពូកទី ១៥ ថ្មី(ពីរ)
អំពីអង្គការរៀបចំការបោះឆ្នោត
ជំពូកទី ១៦ ថ្មី (ពីរ)
អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ជំពូកទី ១៧ ថ្មី
អំពីអន្តរប្បញ្ញត្តិ
ឧបសម្ព័ន្ធទី ១
ទង់ជាតិ
ឧបសម្ព័ន្ធ ទី ២
ភ្លេងជាតិ នគររាជ
ឧបសម្ព័ន្ធទី ៣
សញ្ញាជាតិ
ឧបសម្ព័ន្ធ ទី ៤
សច្ចាប្រណិធាននៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឧបសម្ព័ន្ធ ៥
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិករដ្ឋសភា
ឧបសម្ព័ន្ធ ៦
សច្ចាប្រណិធានសម្រាប់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល
ឧបសម្ព័ន្ធទី ៧
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិកព្រឹទ្ធសភា
គណៈកម្មការអចិន្រ្តៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ
ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
ព្រះរាជក្រម
នស/ រកម/ ០៧០៤ / ០០១
មាត្រាទាំងឡាយដែលត្រូវបានធ្វើវិសោធនកម្ម
កំណត់សម្គាល់
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី២
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៣
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៤
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៥
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៦
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៧
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៨
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៩
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១០
ប្រមូលផ្ដុំវិសោធនកម្មតាមមាត្រា
វិសោធនកម្មច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃសា្ថប័នជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ
Khmer
Englsih
France
Welcame to Constitutional Council of Cambodia
ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
បុព្វកថា
ជំពូកទី ១
អំពី អធិបតេយ្យ
ជំពូកទី ២
អំពី ព្រះមហាក្សត្រ
ជំពូកទី ៣
អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូកទី ៤
អំពី របបនយោបាយ
ជំពូក ទី ៥
អំពី សេដ្ឋកិច្ច
ជំពូក ទី ៦
អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
ជំពូកទី ៧
អំពី រដ្ឋសភា
ជំពូកទី ៨ ថ្មី
អំពីព្រឹទ្ធសភា
ជំពូកទី ៩ ថ្មី
អំពីសមាជរដ្ឋសភានិងព្រឹទ្ធសភា
ជំពូកទី ១០ ថ្មី
អំពីរាជរដ្ឋាភិបាល
ជំពូកទី ១១ ថ្មី
អំពីអំណាចតុលាការ
ជំពូកទី ១២ ថ្មី
អំពីក្រុមប្រឹក្សាធម្មនុញ្ញ
ជំពូកទី ១៣ ថ្មី
អំពីការគ្រប់គ្រងរដ្ឋបាល
ជំពូកទី ១៤ ថ្មី
អំពីសមាជជាតិ
ជំពូកទី ១៥ ថ្មី(ពីរ)
អំពីអង្គការរៀបចំការបោះឆ្នោត
ជំពូកទី ១៦ ថ្មី (ពីរ)
អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ជំពូកទី ១៧ ថ្មី
អំពីអន្តរប្បញ្ញត្តិ
ឧបសម្ព័ន្ធទី ១
ទង់ជាតិ
ឧបសម្ព័ន្ធ ទី ២
ភ្លេងជាតិ នគររាជ
ឧបសម្ព័ន្ធទី ៣
សញ្ញាជាតិ
ឧបសម្ព័ន្ធ ទី ៤
សច្ចាប្រណិធាននៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឧបសម្ព័ន្ធ ៥
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិករដ្ឋសភា
ឧបសម្ព័ន្ធ ៦
សច្ចាប្រណិធានសម្រាប់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល
ឧបសម្ព័ន្ធទី ៧
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិកព្រឹទ្ធសភា
គណៈកម្មការអចិន្រ្តៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ
ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
មាត្រាទាំងឡាយដែលត្រូវបានធ្វើវិសោធនកម្ម
កំណត់សម្គាល់
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី២
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៣
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៤
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៥
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៦
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៧
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៨
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៩
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១០
ប្រមូលផ្ដុំវិសោធនកម្មតាមមាត្រា
វិសោធនកម្មច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃសា្ថប័នជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញ
វិសោធនកម្មច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃសា្ថប័នជាតិ
មាត្រា ៣.-
ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា ៨២ និង ១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ មិនអាចសំរេចបាន រដ្ឋសភា តាមសំណើររបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បី ជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជា ប្រធាន និង អនុប្រធានគណៈ កម្មការក្នុងពេលជាមួយគ្នា និង ការផ្តល់សេចក្តីទុកចិត្តចំពោះ រាជរដ្ឋាភិបាល ។
(ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤)
មាត្រា ៣.-ថ្មី
ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា៨២ ថ្មី(មួយ) និងមាត្រា១១៩ ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញ មិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល ។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា៣ .- ថ្មី( មួយ )
ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា៨២ ថ្មី(មួយ) និងមាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ៤.-
ការរៀបចំបញ្ជីរាយនាមបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំង និង ផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ :
- បញ្ជីរាយនាមបេក្ខជនប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និង អនុប្រធានគណៈ កម្មការ ជំនាញទាំងអស់ នៃរដ្ឋសភា ត្រូវរៀបចំ និង ស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចំរុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា ។
- តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្រ្ត នៃគណបក្សនយោបាយដែលឈ្នះឆ្នោតអោយបង្កើតរាជរដ្ឋាភិបាល ។
វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជី រាយនាម សមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។
- ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាន នៃរដ្ឋសភា ក៏ដូចជាប្រធាន និង អនុប្រធានគណកម្មការ ជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្រ្តី និង សមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត ។
(ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤)
មាត្រា ៤.-ថ្មី
ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ ៖
- បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
- តាមសេចក្តីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តីពីក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
- ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្រ្តីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត ។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា៤ .- ថ្មី ( មួយ )
ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ ៖
-បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
-តាមសេចក្ដីស្នើពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
-ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំជាបន្ទាន់ និងដោយឥតបង្អង់នូវបញ្ជីរាយនាមជាកញ្ចប់មួយដែលរួមមានសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្រ្តីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។ ព្រឹទ្ធសមាជិករដ្ឋសភាត្រូវដឹកនាំប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតអនុម័តបញ្ជីនេះជាបន្ទាន់។
-ព្រឹទ្ធសមាជិករដ្ឋសភាត្រូវបានជ្រើសរើសដោយកំណត់យកសមាជិករដ្ឋសភា ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់។ ក្នុងករណីដែលព្រឹទ្ធសមាជិករដ្ឋសភារូបនេះមិនអាចអនុវត្តមុខងាររបស់ខ្លួនបាន មុខតំណែងព្រឹទ្ធសមាជិករដ្ឋសភាត្រូវប្រគល់ទៅសមាជិករដ្ឋសភាដទៃទៀតដែលមានអាយុច្រើនក្នុងលំដាប់បន្តបន្ទាប់។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ៦.-
ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើន ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
ក្នុងករណី ការបោះឆ្នោតជុំទីមួយមិនបានសំរេច នីតិវិធីដដែលនេះ នឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត ។
(ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤)
មាត្រា ៦ .-ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម
ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
ក្នុងករណីការបោះឆ្នោតជុំទីមួយមិនបានសម្រេច នីតិវិធីដដែលនេះនឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៦)
Go Back top
Top