Welcame to Constitutional Council of Cambodia
មាត្រា ៨៨.-
- ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។
- រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ដ្រី ។
- ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ១១១.- ថ្មី
- ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។
- ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធានឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រីឬពីប្រធានរដ្ឋសភា ។
- ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល ។
- ចំនួនសម្លេងដែលតម្រូវសំរាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ព្រឹទ្ធសភាផងដែរ ។
Go Back top