ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
បុព្វកថា
ជំពូកទី ១
អំពី អធិបតេយ្យ
ជំពូកទី ២
អំពី ព្រះមហាក្សត្រ
ជំពូកទី ៣
អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូកទី ៤
អំពី របបនយោបាយ
ជំពូក ទី ៥
អំពី សេដ្ឋកិច្ច
ជំពូក ទី ៦
អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
ជំពូកទី ៧
អំពី រដ្ឋសភា
ជំពូកទី ៨ ថ្មី
អំពីព្រឹទ្ធសភា
ជំពូកទី ៩ ថ្មី
អំពីសមាជរដ្ឋសភានិងព្រឹទ្ធសភា
ជំពូកទី ១០ ថ្មី
អំពីរាជរដ្ឋាភិបាល
ជំពូកទី ១១ ថ្មី
អំពីអំណាចតុលាការ
ជំពូកទី ១២ ថ្មី
អំពីក្រុមប្រឹក្សាធម្មនុញ្ញ
ជំពូកទី ១៣ ថ្មី
អំពីការគ្រប់គ្រងរដ្ឋបាល
ជំពូកទី ១៤ ថ្មី
អំពីសមាជជាតិ
ជំពូកទី ១៥ ថ្មី(ពីរ)
អំពីអង្គការរៀបចំការបោះឆ្នោត
ជំពូកទី ១៦ ថ្មី (ពីរ)
អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ជំពូកទី ១៧ ថ្មី
អំពីអន្តរប្បញ្ញត្តិ
ឧបសម្ព័ន្ធទី ១
ទង់ជាតិ
ឧបសម្ព័ន្ធ ទី ២
ភ្លេងជាតិ នគររាជ
ឧបសម្ព័ន្ធទី ៣
សញ្ញាជាតិ
ឧបសម្ព័ន្ធ ទី ៤
សច្ចាប្រណិធាននៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឧបសម្ព័ន្ធ ៥
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិករដ្ឋសភា
ឧបសម្ព័ន្ធ ៦
សច្ចាប្រណិធានសម្រាប់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល
ឧបសម្ព័ន្ធទី ៧
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិកព្រឹទ្ធសភា
គណៈកម្មការអចិន្រ្តៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ
ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
ព្រះរាជក្រម
នស/ រកម/ ០៧០៤ / ០០១
មាត្រាទាំងឡាយដែលត្រូវបានធ្វើវិសោធនកម្ម
កំណត់សម្គាល់
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី២
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៣
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៤
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៥
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៦
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៧
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៨
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៩
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១០
ប្រមូលផ្ដុំវិសោធនកម្មតាមមាត្រា
វិសោធនកម្មច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃសា្ថប័នជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ
Khmer
Englsih
France
Welcame to Constitutional Council of Cambodia
ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
បុព្វកថា
ជំពូកទី ១
អំពី អធិបតេយ្យ
ជំពូកទី ២
អំពី ព្រះមហាក្សត្រ
ជំពូកទី ៣
អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូកទី ៤
អំពី របបនយោបាយ
ជំពូក ទី ៥
អំពី សេដ្ឋកិច្ច
ជំពូក ទី ៦
អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
ជំពូកទី ៧
អំពី រដ្ឋសភា
ជំពូកទី ៨ ថ្មី
អំពីព្រឹទ្ធសភា
ជំពូកទី ៩ ថ្មី
អំពីសមាជរដ្ឋសភានិងព្រឹទ្ធសភា
ជំពូកទី ១០ ថ្មី
អំពីរាជរដ្ឋាភិបាល
ជំពូកទី ១១ ថ្មី
អំពីអំណាចតុលាការ
ជំពូកទី ១២ ថ្មី
អំពីក្រុមប្រឹក្សាធម្មនុញ្ញ
ជំពូកទី ១៣ ថ្មី
អំពីការគ្រប់គ្រងរដ្ឋបាល
ជំពូកទី ១៤ ថ្មី
អំពីសមាជជាតិ
ជំពូកទី ១៥ ថ្មី(ពីរ)
អំពីអង្គការរៀបចំការបោះឆ្នោត
ជំពូកទី ១៦ ថ្មី (ពីរ)
អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
ជំពូកទី ១៧ ថ្មី
អំពីអន្តរប្បញ្ញត្តិ
ឧបសម្ព័ន្ធទី ១
ទង់ជាតិ
ឧបសម្ព័ន្ធ ទី ២
ភ្លេងជាតិ នគររាជ
ឧបសម្ព័ន្ធទី ៣
សញ្ញាជាតិ
ឧបសម្ព័ន្ធ ទី ៤
សច្ចាប្រណិធាននៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឧបសម្ព័ន្ធ ៥
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិករដ្ឋសភា
ឧបសម្ព័ន្ធ ៦
សច្ចាប្រណិធានសម្រាប់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល
ឧបសម្ព័ន្ធទី ៧
សច្ចាប្រណិធានសម្រាប់ប្រធាន អនុប្រធាន និង សមាជិកព្រឹទ្ធសភា
គណៈកម្មការអចិន្រ្តៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ
ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
មាត្រាទាំងឡាយដែលត្រូវបានធ្វើវិសោធនកម្ម
កំណត់សម្គាល់
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី២
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៣
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៤
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៥
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៦
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៧
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៨
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី៩
មាត្រាដែលត្រូវបានធ្វើវិសោធនកម្មលើកទី១០
ប្រមូលផ្ដុំវិសោធនកម្មតាមមាត្រា
វិសោធនកម្មច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃសា្ថប័នជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញ
វិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា ១១.-
ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី នោះប្រធានរដ្ឋសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា “ព្រះរាជានុសិទ្ធ” ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស. ១៩៩៣)
មាត្រា ១១.-ថ្មី
ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភានិងនាយករដ្ឋមន្ដ្រី នោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គ ទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភា ជាអ្នកបំពេញភារកិច្ចនេះ ។
តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ :
ក- អនុប្រធានទី ១ ព្រឹទ្ធសភា
ខ- អនុប្រធានទី ១ រដ្ឋសភា
គ- អនុប្រធានទី ២ ព្រឹទ្ធសភា
ឃ- អនុប្រធានទី ២ រដ្ឋសភា
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១២.-
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធ នៃព្រះរាជាណាចក្រកម្ពុជា ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១២.-ថ្មី
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ថ្មី ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១៣.-
ក្នុងរយៈវេលាប្រាំពីរថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន :
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ដ្រី
- សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទីមួយ និងអនុប្រធានទីពីរ នៃរដ្ឋសភា ។
ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១៣.-ថ្មី
ក្នុងរយៈវេលា ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន :
-ប្រធានព្រឹទ្ធសភា
-ប្រធានរដ្ឋសភា
-នាយករដ្ឋមន្ដ្រី
-សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
-អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
-អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១៨.-
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយរដ្ឋសភាដោយព្រះរាជសារ ។ ព្រះរាជសារនេះ រដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១៨.-ថ្មី
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភានិងរដ្ឋសភាដោយព្រះរាជសារ ។
ព្រះរាជសារនេះ ព្រឹទ្ធសភានិងរដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១៩.-
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ដ្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ដ្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១០០ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១៩ ថ្មី.-
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ដ្រីនិងទ្រង់តែងតាំងគណៈរដ្ឋមន្ដ្រីតាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី ។
(ព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០០១)
មាត្រា១៩ .- ថ្មី(មួយ)
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តីតាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(មួយ) ។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា១៩ ថ្មី .- ( ពីរ )
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(ពីរ)។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ២២.-
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិឋិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី និងប្រធានរដ្ឋសភា ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ២២.-ថ្មី
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ២៤.-
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ២៤.-ថ្មី
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភានិងព្រឹទ្ធសភា ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ២៦.-
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្ដរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញាទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ២៦.-ថ្មី
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើសន្ធិសញ្ញានិងអនុសញ្ញាអន្ដរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភា ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ១៩៩៩)
មាត្រា ២៨.-
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ដ្រី ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ២៨ ថ្មី .-
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ តាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ដ្រី ។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះ ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ថលេខានៅលើ ព្រះរាជក្រមឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួស ដោយព្រះរាជសារប្រគល់សិទ្ធិ ។
(ព្រះរាជក្រម ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤)
មាត្រា ២៨.-ថ្មី
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ដ្រី ។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះ ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយ ព្រះហស្ដលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ២៩.-
ព្រះមហាក្សត្រទ្រង់បង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិតាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ដ្រី ។
ព្រះមហាក្សត្រទ្រង់សំរេចប្រទានឋានន្ដរសក្ដិ ឋានៈ យោធា និងស៊ីវិលតាមច្បាប់កំណត់ ។
(ព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ២៩ ថ្មី.-
ព្រះមហាក្សត្រទ្រង់បង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិ ។
ព្រះមហាក្សត្រទ្រង់សំរេចប្រទានឋានន្ដរសក្ដិ ឋានៈ យោធានិងស៊ីវិលតាមច្បាប់កំណត់ ។
(ព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១)
មាត្រា ៣០.-
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៣០.-ថ្មី
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្តមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ថ្មី ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ៣៤.-
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោត ។
បទបញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវ ចែងក្នុងច្បាប់បោះឆ្នោត ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៣៤.-ថ្មី
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ដ្រ ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ។
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា៣៤.- ថ្មី (មួយ)
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ដ្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់។
(ព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨)
មាត្រា ៤២.-
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណៈបក្ស នយោបាយ ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា៤២.- ថ្មី
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម។
(ព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨)
មាត្រា ៤៩.-
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា៤៩.- ថ្មី
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
(ព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨)
មាត្រា ៥១.-
ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា រាជរដ្ឋាភិបាល និងសាលាជំរះក្ដី ។
អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៥១.-ថ្មី
ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលនិងសាលាជំរះក្ដី ។
អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ៥៣.-
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក ។
ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្ដិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក ។
ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ច ព្រមព្រៀង យោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ ។
ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈ យោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្ដិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៥៣.- ថ្មី
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្ដិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជា សម្ភារៈយោធា អាវុធ គ្រាប់រំសែវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និង សន្ដិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
(ព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨)
មាត្រា ៧៦.-
រដ្ឋសភាមានសមាជិកតំណាងរាស្ដ្រយ៉ាងតិច ១២០ រូប ។
តំណាងរាស្ដ្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។
តំណាងរាស្ដ្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន ។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត ។
អង្គការរៀបចំការបោះឆ្នោត បែបបទ និងការប្រព្រឹត្ដទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៧៦.- ថ្មី
រដ្ឋសភាមានសមាជិកតំណាងរាស្ដ្រយ៉ាងតិច ១២០ រូប ។
តំណាងរាស្ដ្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។
តំណាងរាស្ដ្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន ។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត ។
បែបបទ និងការប្រព្រឹត្ដទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត ។
(ព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៤)
មាត្រា ៨២.-
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
តំណាងរាស្ដ្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ ៥ ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៨២ .- ថ្មី
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
តំណាងរាស្ដ្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០០៦)
មាត្រា ៨២.- ថ្មី (មួយ)
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ប្រធានរដ្ឋសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តំណាងរាស្រ្តទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា ៨៨.-
ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ដ្រី ។
ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិករដ្ឋសភាទាំងមូល ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៨៨ ថ្មី.-
ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬ ពីនាយករដ្ឋមន្ដ្រី ។
ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមាន :
ក-កូរ៉ុមប្រាំពីរភាគដប់នៃសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី ឬយកមតិភាគច្រើនបីភាគបួននៃសមាជិករដ្ឋសភាទាំងមូល ។
ខ-កូរ៉ុមប្រាំមួយភាគដប់នៃសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
(ព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥)
មាត្រា ៨៨ .-ថ្មី(ពីរ)
ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬ ពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬ ពីនាយករដ្ឋមន្ដ្រី ។
ការប្រជុំរដ្ឋសភា នឹងយកជាការបានលុះត្រាតែមាន :
ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
ខ- កូរ៉ុមលើសពីពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០០៦)
មាត្រា ៨៩.-
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស. ១៩៩៣)
មាត្រា៨៩.- ថ្មី
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូប ឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ៩០.-
រដ្ឋសភាជាអង្គការតែមួយគត់ដែលមានអំណាចនីតិបញ្ញត្តិ ។ អំណាចនេះ រដ្ឋសភាមិនអាចប្រគល់ឲ្យទៅអង្គការ ឬបុគ្គលណាមួយបានឡើយ។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឲ្យរដ្ឋខ្ចីប្រាក់ពីគេ ការឲ្យរដ្ឋឲ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬលុបចោលពន្ធដារ ។
រដ្ឋសភាឲ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ ។
រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្ដរជាតិ ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម ។
ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល ។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើន ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៩០.-ថ្មី
រដ្ឋសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុនិងការបង្កើត កែប្រែឬលុបចោលពន្ធដារ ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ ។
រដ្ឋសភាអនុម័តយល់ព្រមឬលុបចោលសន្ធិសញ្ញាឬអនុសញ្ញាអន្ដរជាតិ ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម ។
ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល ។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ៩០ .-ថ្មី(ពីរ)
រដ្ឋសភាជាអង្គការ ដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬ លុបចោលពន្ធដារ ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ ។
រដ្ឋសភាអនុម័តយល់ព្រម ឬ លុបចោលសន្ធិសញ្ញា ឬ អនុសញ្ញាអន្ដរជាតិ ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម ។
ការអនុម័តខាងលើនេះប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០០៦)
មាត្រា ៩១.-
តំណាងរាស្ដ្រ និងនាយករដ្ឋមន្ដ្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ ។
តំណាងរាស្ដ្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្ដែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះ សំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកទៅលើប្រជាពលរដ្ឋ ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៩១.-ថ្មី
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភានិងនាយករដ្ឋមន្ដ្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ ។
តំណាងរាស្ដ្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្ដែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ៩៣.-
ច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាប្រកាសឲ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ថ្ងៃគត់ ក្រោយថ្ងៃប្រកាសឲ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃគត់ ក្រោយថ្ងៃប្រកាសឲ្យប្រើ ។
ប៉ុន្ដែបើច្បាប់នេះបានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឲ្យប្រើ ។
ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្ដលេខាប្រកាសឲ្យប្រើ ត្រូវចុះក្នុងរាជកិច្ចនិងផ្សព្វផ្សាយនៅទូទាំងប្រទេសឲ្យទាន់តាមពេលកំណត់ខាងលើ ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៩៣.-ថ្មី
ច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ។ ប៉ុន្ដែបើច្បាប់នេះបានចែងថា ជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ ។
ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្ដលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ចនិងផ្សព្វផ្សាយនៅទូទាំងប្រទេស ឱ្យទាន់តាមពេលកំណត់ខាងលើ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ៩៨.-
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ដ្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសម្លេងឆ្នោតពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ដ្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ៩៨ .- ថ្មី
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ដ្រី ឬ ទម្លាក់រាជរដ្ឋាភិបាល ពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ដ្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០០៦)
មាត្រា៩៨ .- ថ្មី( មួយ )
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែង ដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះ មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្រ្តចំនួនមួយភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ១០២.-ថ្មី
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង ។
ក្នុងពេលមានសង្រ្គាមឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ ព្រឹទ្ធសភាមានសិទ្ធិសំរេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត ។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស. ១៩៩៣)
មាត្រា១០២ .- ថ្មី( មួយ )
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្រ្គាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ ប៉ុន្តែ ការសម្រេចបញ្ចប់កាលៈទេសៈពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភា ក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា វៀរលែងតែការអនុវត្តមាត្រា៨៦ នៃរដ្ឋធម្មនុញ្ញ។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍ នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ១០៦.-ថ្មី
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗនិងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភានិងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល ។
សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១០៦ .-ថ្មី(មួយ)
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០០៦)
មាត្រា១០៦ .- ថ្មី(ពីរ)
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៧ នៃរដ្ឋធម្មនុញ្ញ។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា ១១១.-ថ្មី
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។
ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធានឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រី ឬពីប្រធានរដ្ឋសភា ។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរ ភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល ។
ចំនួនសម្លេងដែលតម្រូវសំរាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ព្រឹទ្ធសភាផងដែរ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១១១ ថ្មី (មួយ).-
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។
ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រី ឬពីប្រធានរដ្ឋសភា ។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន :
ក-កូរ៉ុមប្រាំពីរភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី ឬយកមតិភាគច្រើនបីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល ។
ខ- កូរ៉ុមប្រាំមួយភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃសមាជិកព្រឹទ្ធសភាទាំងមូល ។
ចំនួនសំឡេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ ។
(ព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥)
មាត្រា ១១១ .-ថ្មី(ពីរ)
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។
ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬ ពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រី ឬ ពីប្រធានរដ្ឋសភា ។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន :
ក-កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
ខ-កូរ៉ុមលើសពីពាក់កណ្ដាលនៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬ យកមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
ចំនួនសំឡេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០០៦)
មាត្រា ១១៤.-ថ្មី
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ ។ ការរៀបចំ និងការប្រព្រឹត្ដទៅនៃព្រឹទ្ធសភានឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសម្លេងភាគច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១១៤ .-ថ្មី(មួយ)
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់ ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រម ដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
(ព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០០៦)
មាត្រា ៩៩.-
គណៈរដ្ឋមន្ដ្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈរដ្ឋមន្ដ្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ដ្រីមួយរូប អមដោយ ឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមានទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការ ជាសមាជិក ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១១៨.-ថ្មី (មាត្រា ៩៩ ចាស់)
គណៈរដ្ឋមន្ដ្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈរដ្ឋមន្ដ្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ដ្រីមួយរូប អមដោយ ឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមានទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការ ជាសមាជិក ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា១១៨.- ថ្មី (មួយ)
គណៈរដ្ឋមន្ដ្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ដ្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ដ្រីមួយរូប អមដោយ ឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមានទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ជាសមាជិក។
(ព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨)
មាត្រា ១០០.-
តាមសេចក្តីស្នើពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល ។ វរៈជនដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឲ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី ទាំងមូល ។
មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធ ៦ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស. ១៩៩៣)
មាត្រា ១១៩.-ថ្មី (មាត្រា ១០០ ចាស់)
តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល ។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្រ្តឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធ ៦ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា១១៩ .- ថ្មី(មួយ)
តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ពីក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៦។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា១១៩ .- ថ្មី ( ពីរ )
តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្រ្តីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៦។
នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីតំណែង មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ១១៨.-
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង ។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធាន មានសម្លេងឧត្តមានុភាពក្នុងករណីបែកសម្លេងជាពីរស្មើគ្នា ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស. ១៩៩៣)
មាត្រា ១៣៧.- ថ្មី (មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា១៣៧ .- ថ្មី(មួយ)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។
(ព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)
មាត្រា ១០៦
បើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្រ្តីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្រ្តីស្តីទីជាបណ្តោះអាសន្ន ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស. ១៩៩៣)
មាត្រា ១២៥.-ថ្មី (មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្រ្តីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្រ្តីស្តីទីជាបណ្តោះអាសន្ន ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា១២៥ .- ថ្មី ( មួយ )
ក្នុងករណីដែលនាយករដ្ឋមន្រ្តីអវត្តមានមួយកាលមួយគ្រា នាយករដ្ឋមន្រ្តីត្រូវចាត់តាំងឧបនាយករដ្ឋមន្រ្តីមួយរូប ឱ្យធ្វើជានាយករដ្ឋមន្រ្តីស្ដីទីដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្រ្តីជំនួសជាបណ្ដោះអាសន្ន ។
បើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ ដោយហេតុជាអាទិ៍មកពីការទទួលអនិច្ចកម្ម ឬការលាលែងពីមុខតំណែង គណៈរដ្ឋមន្រ្តីថ្មីមួយត្រូវតែងតាំងជាបន្ទាន់ ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ ប្រធានរដ្ឋសភាត្រូវកោះប្រជុំរដ្ឋសភាជាបន្ទាន់ និងត្រូវធ្វើចំណាត់ការចាំបាច់ដទៃទៀតដោយរួសរាន់ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលសំណើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។
ក្នុងករណីតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ ដោយហេតុមកពីការទទួលអនិច្ចកម្ម គណៈរដ្ឋមន្រ្តីដែលត្រូវចេញពីតំណែង ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តីដែលទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីស្ដីទី មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានគណៈរដ្ឋមន្រ្តីថ្មីចូលកាន់តំណែង។
ការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្រ្តី ត្រូវធ្វើឡើងតាមលិខិតលាលែងពីមុខតំណែង ដែលត្រូវផ្ញើថ្វាយព្រះមហាក្សត្រ និងចម្លងជូនប្រធានរដ្ឋសភា។ ក្នុងករណីនេះ គណៈរដ្ឋមន្រ្តីដែលត្រូវចេញពីតំណែង ត្រូវបន្តដឹកនាំការងាររបស់រាជរដ្ឋាភិបាល រហូតដល់គណៈរដ្ឋមន្រ្តីថ្មីចូលកាន់តំណែង។
(ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)
មាត្រា ១២៦.-
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជាខេត្ត និងក្រុង ។
ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ ។
ក្រុងចែកជាខ័ណ្ឌ ខ័ណ្ឌចែកជាសង្កាត់ ។
(ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១៤៥.-ថ្មី (មាត្រា ១២៦ ចាស់)
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជាខេត្ត និងក្រុង ។
ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ ។
ក្រុងចែកជាខ័ណ្ឌ ខ័ណ្ឌចែកជាសង្កាត់ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា ១៤៥ .-ថ្មី (មួយ)
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
(ព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០០៨)
មាត្រា ១២៧.-
ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ និង សង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងច្បាប់រៀបចំអង្គការមួយ ។
(ព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា គ.ស.១៩៩៣)
មាត្រា ១៤៦.-ថ្មី (មាត្រា ១២៧ ចាស់)
ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំនិងសង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងច្បាប់រៀបចំអង្គការមួយ ។
(ព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩)
មាត្រា១៤៦ .-ថ្មី (មួយ)
រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការ ។
(ព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨)
Go Back top
Top